បណ្ដាសកម្មភាពរបស់សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣

  (VOV WORLD)_រដ្ឋសភាវៀតណាមនារសៀលថ្ងៃទី៣១តុលា បានពិភាគ្សា
អំពី​ស្ថានភាព​​អនុវត្តកំរោងផែនការថវិការរដ្ឋឆ្នាំ២០១២ គំរោងផែនការថវិការរដ្ឋ
និង​វិធានការបែងចែកថវិការរដ្ឋមជ្ឈឹមសំរាប់ឆ្នាំ២០១៣។​ ក្នុងឆ្នាំ២០១២ការ
ប្រមូលថវិការដ្ឋ​គ្រោងនឹងសំរេចផែនការដែលបានដាក់ចេញ ធានាបានបណ្ដា
ភារកិច្ច​ចំណាយ​និង​រក្សាចំណាយហួសកំរិតប្រមាណ៤,៨% GDP (ស្មើនឹង១៦២
លាន​លាន​ដុង) ទទួលបានគោលដៅដែលរដ្ឋសភាដាក់ចេញ។ បណ្ដាមតិបាន
ចាត់ទុកថា ក្នុងកាលៈទេសៈ​សេដ្ឋកិច្ចលំបាកត្រូវចំណាយសន្សំសំចៃកាត់បន្ថយ
ចំណាយសាធារណៈ។ លោក Danh Ut សមាជិកសភាមណ្ឌល Kien Giang បាន
លើកមតិថា៖

        “ខ្ញុំយល់ព្រមការដែលរដ្ឋាភិបាលបានកាត់​បន្ថយ​គំរោងការចំនួន១៣ ក្នុង កម្មវិធីគោលដៅជាតិចំនួន១៦ដោយមានតំលៃជាប្រាក់ប្រមាណ១លាន​៥សែន
លាន​ដុង​ដើម្បីចំណាយឲ្យបណ្ដាឃុំស្រុកក្រីក្រលំបាកជាពិសេស គឺជាកម្មវិធី​
សុខុមាលភាព​សង្គម។”

         ក្នុងថ្ងៃធ្វើការទី៩ នៃសម័យប្រជុំ លើក​ទី ៤ រដ្ឋសភា​វៀតណាមនីតិកាលទី ១៣ នាព្រឹកថ្ងៃទី ៣១ តុលា រដ្ឋសភាវៀតណាម ​បានបន្តពិភាក្សា អំពី សភាពការ អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១២ និងផែនការអភិវដ្ឍន៍សេដ្ឋកិច្ច  សង្គម សំរាប់ឆ្នាំ ២០១៣។ សម័យ​ប្រជុំនេះត្រូវបានផ្សាយផ្ទាល់លើទូរទស្សន៍និង
វិទ្យុ ដើម្បីអ្នកបោះឆ្នោត​ក្នុងទូទាំងប្រទេសតាមដាន។

មតិជាច្រើននៅតែសង្កត់ធ្ងន់ថា៖ បណ្ដាភារកិច្ចជួរមុខ នាបច្ចុប្បន្ននេះគឺ បន្ត
ខំប្រឹងប្រែងរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានា​សុខុមាលភាព
សង្គម …ជាដើម។ លោកស្រី Mai Thi Anh Tuyet សមាជិកា​សភា ខេត្ត An Giang
បានផ្តល់មតិថា៖

          “ រដ្ឋាភិបាលត្រូវអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន​ ដែលក្នុងនោះ
ផ្តល់​អាទិភាព​ ដល់ការជួយឧបត្ថម្ភ មណ្ឌលផលិតកម្ម និងប្រមូលផ្តុំដោះស្រាយ
បញ្ហាទំនិញ​សេសសល់​ ​​និងស្វែងរកទីផ្សារល្អៗ។​ បណ្ដាធនាគារត្រូវចាត់ទុកការ
​ជួយសង្គ្រោះអង្គភាព អាជីវកម្ម ដូចជាការជួយសង្គ្រោះខ្លួនឯង។ ”

ក៏ក្នុងថ្ងៃទី ៣១តុលា សមាជិករដ្ឋាភិបាលមួយចំនួន បានអធិប្បាយ ឆ្លើយអំពី
រាល់បញ្ហាដែល សមាជិកសភា អ្នកបោះឆ្នោតយកចិត្តទុកដាក់។ ឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានឆ្លើយអំពី គំរោងការណ៍  វារីអគ្គិសនី Song Tranh ទីពីរ នៅខេត្ត
Quang Nam។ ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai បានអោយដឹងថា៖

“ក្នុងរយៈពេលកន្លងមក បណ្ដាក្រសួងក៏ដូចជាគណៈកម្មាធិការ ប្រជាជនខេត្ត
 Quang Nam បាន​ណែនាំ ប្រជាជនអោយចេះមានវិធានការទប់ទល់ ពេលកើត ឡើង ការរញ្ជួយដីនិងធានាជីវភាពរស់នៅនិងផលិតកម្មរបស់ ប្រជាជននៅទីនេះ​។
រដ្ឋាភិបាលនឹងបន្តបញ្ជា ណែនាំបណ្ដាក្រសួងផ្នែក​ត្រួត​ពិនិត្យ​ក៏ដូចជាវាយតំលៃនិង
មានវិធាន ការឲ្យសមស្រប​​ដើម្បី​ធានា​សុវត្ថិ​ភាព​​សំរាប់គំរោងការនេះ៕”

បណ្ដាសកម្មភាពរបស់សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣(internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ